អភិបាលខណ្ឌដូនពេញ ផ្ដល់រង្វាន់លើកទឹកចិត្តដល់កម្លាំងនគរបាល ដែលចូលរួមបង្ក្រាបគ្រឿងញៀន បានជាង៧គីឡូក្រាម
11-06-2019 11:12
(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានផ្ដល់ថវិកាជារង្វាន់លើកទឹកចិត្ត ដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលបានចូលរួមបង្ក្រាបករណីគ្រឿងញៀន ដកហូតបានថ្នាំជាង៧គីឡូក្រាម កាលពីពេលកន្លងទៅ។
លោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកនេះ លោកអភិបាលខណ្ឌ បានចាត់ឲ្យរូបលោកយកថវិកា និងអំណោយមួយចំនួន ជូនដល់កម្លាំងនគរបាលខណ្ឌ ដែលបង្ក្រាបបទល្មើសគ្រឿងញៀនបានដោយជោគជ័យ កាលពីពេលកន្លងទៅ។
បើតាមលោក ចាប ឌីណា ថវិកាទាំងនោះរួមមាន លោក សុខ ពេញវុធ ឧបត្ថម្ភថវិកា១លានរៀល និងលោកអធិការខណ្ឌ ថវិកា១លានរៀលដូចគ្នា រួមជាមួយទឹកក្រូចមួយចំនួនទៀតផងដែរ៕