(ភ្នំពេញ)៖ ស៊ុបទឹកដូងជាប្រភេទស៊ុបជំនួយ ដល់សុខភាពកំពុងវាយលុកលើទីផ្សារកម្ពុជា ស៊ុបទឹកដូងជាស៊ុបប្រភេទថ្មីពីហាងស៊ុបបចង្កាក់ Volcano។
ម្ចាស់ហាងស៊ុបចង្កាក់ Volcano បានឲ្យដឹងថា ការបង្កើតប្រភេទស៊ុបថ្មីនេះ ដើម្បីបំពេញតម្រូវការអតិថិជន ដែលចូលចិត្តនូវរសជាតិបែបថ្មី និងប្លែកៗ។ ជាក់ស្ដែងសម្រាប់ស៊ុបទឹកដូងនេះ ពិតជាទទួលបានការគាំទ្រច្រើនពីអតិថិជន ព្រមទាំងកំពុងវាយលុកលើទីផ្សារថែមទៀតផង។
សូមជម្រាបថា ស៊ុបទឹកដូងត្រូវបានផលិតឡើងជាមួយរសជាតិថ្មីប្លែក ដើម្បីមកបំពេញតម្រូវការអតិថិជននៅកម្ពុជា ដោយមិនត្រឹមតែរសជាតិឆ្ងាយប៉ុណ្ណោះទេ ប៉ុន្ដែបានជំនួយដល់សុខភាពថែមទៀតផង៕