(ភ្នំពេញ)៖ ស្រាបៀរ Heineken ដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតក្នុងពិភពលោក កាលពីរាត្រីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ យូហ្វាឆាមពានលីគ នៅតាមបណ្តាទីតាំងល្បីឈ្មោះចំនួនបីកន្លែង នៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ និងសៀមរាម ដោយបានទាក់ទាញទស្សនិកជនចូលរួមយ៉ាងច្រើនកុះករ តាមទីតាំងនីមួយៗ។
កម្មវិធីនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានមនុស្សចូលរួមជាច្រើន ទាំងពីរទីតាំងនៅទីក្រុងភ្នំពេញគឺ All Sports Bar និង Cheers Phnom Penh និងទីតាំងល្បីឈ្មោះមួយកន្លែងទៀតនៅទីក្រុងសៀមរាមគឺ Pub Street ដែលមានការចូលរួមសម្តែងពីក្រុមតន្រ្តី តារាចម្រៀង ឌីជេ និងតារាល្បីៗដូចជា The Melody, Mustache Band, DJ Miley, DJ Vini និង DJ Mike ជាពិសេសមានសកម្មភាពសប្បាយៗដើម្បីឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ពីស្រាបៀរ Heineken ព្រមទាំងកម្មវិធីប្រូម៉ូសិនពិសេសពីស្រាបៀរ Heineken ពេញមួយរាត្រី។
ស្រាបៀរ Heineken បានផ្តល់បទពិសោធន៍អស្ចារ្យ ដល់អ្នកគាំទ្របាល់ទាត់យូហ្វាឆាមពានលីគ នៅក្នុងប្រទេសកម្ពុជា។ នេះជាការជួបជុំលក្ខណៈក្រៅផ្លូវការ ដើម្បីបន្ធូរអារម្មណ៍ ដែលបានរៀបចំឡើង ដោយផ្តោតជាចម្បងលើការទស្សនាបាល់ទាត់ ជាមួយស្រាបៀរ Heineken ក្នុងការផ្តល់បរិយាកាសរាត្រីមួយ ដែលនាំមកនូវសេចក្តីសុខ និងផាសុកភាព បែបលំដាប់ថ្នាក់ខ្ពស់ដល់មិត្តអ្នកគាំទ្ររហូតដល់ពាក់កណ្តាលអាធ្រាត ខណៈពេលអ្នកគាំទ្រស្រាបៀរ Heineken បានស្រែកហ៊ោពេញឆាក យ៉ាងរីករាយរំភើបបំផុត ជាមួយការលើកកែវស្រាបៀរ Heineken អបអរសារក្រុម Liverpool បានឈ្នះពាន ជើងឯកយូហ្វាឆាមពានលីគ ឆ្នាំ២០១៩។
ឆ្នាំក្រោយស្រាបៀរ Heineken នឹងនាំមកនូវបទពិសោធន៍យូហ្វាឆាមពានលីគ កាន់តែអស្ចារ្យ និងពិសេសសម្រាប់អ្នកគាំទ្របាល់ទាត់យូហ្វាឆាមពានលីគ នៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ស្រាបៀរ Heineken មានលក់នៅក្នុងបណ្តាប្រទេសជាង 192 នៅជុំវិញពិភពលោក។ ស្រាបៀរ Heineken គឺជាស្រាបៀរស្រាលស្រទន់ មានគុណភាពខ្ពស់ និងមានរសជាតិឆ្ងាញ់ ហើយក៏ជាស្រាបៀរល្បីរន្ទឺ នៅទូទាំងពិភពលោក ដោយសារតែគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីរបស់ខ្លួន។
ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ សូមចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/heineken ៕ សូមពិសាស្រាបៀរ Heineken ដោយទទួលខុសត្រូវ!