(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីៈ បានសេចក្ដីណែនាំ ស្ដីពីការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។ នេះបើតាមសេចក្ដីណែនាំ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំថា ប្រាក់បំណាច់អតីតភាពការងារអតិបរមា ដែលត្រូវបើករំលឹកមិនអាចលើសពី៦ខែ នៃប្រាក់ឈ្នួលសុទ្ធសាធ គិតជាមធ្យមតាមឆ្នាំនីមួយៗ ដែលស្មើនឹងចំនួន១៥៦ថ្ងៃ។ មានន័យថាកម្មករនិយោជិត ត្រូវទទួលបានប្រាក់រំលឹក អតីតភាពការងារ ចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៨ គឺស្មើនឹងចំនួន ១៥៦ថ្ងៃ។

ក្រសួងការងារ បានបន្ថែមថា ចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៨ ចំពោះឆ្នាំការងារដំបូងដែលជាមូលដ្ឋានត្រូវរំលឹកអតីតភាពការងារ កម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារជាប់ជានិច្ច ចាប់ពី១ខែ ដល់៦ខែ ត្រូវទទួលបានប្រាក់បំណាច់អតីតភាពការងារ ស្មើនឹងចំនួន៧,៥ថ្ងៃ និងបើបំពេញការងារបានលើសពី៦ខែ ត្រូវគិតស្មើនឹង១ឆ្នាំពេញ ដោយត្រូវទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹងចំនួន១៥ថ្ងៃ (១៥ថ្ងៃក្នុង១ឆ្នាំ)៕

ខាងក្រោមនេះ ជាខ្លឹមសារលម្អិតនៃសេចក្ដីណែនាំរបស់ក្រសួងការងារ៖