(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនយក្សលំដាប់លេខ២ លើពិភពលោក បានសម្ពោធស្មាតហ្វូនលំដាប់ថវិកាថ្មីមួយម៉ូដែលទៀតហើយ គឺ Huawei Y5 2019 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជំនាន់ចុងក្រោយបង្អស់ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា។ ពិធីនេះក៏មានការចូលរួមយ៉ាងច្រើនកុះករពីបណ្តាសារព័ត៍មាននានា។
ទោះបីជាក្រុមហ៊ុន Google ផ្អាកធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huawei ក៏ដោយ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា ទើបតែសម្ពោធម៉ូដែលថ្មីនេះ នៅតេដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានធម្មតា ហើយថែមទាំងជាជំនាន់ចុងក្រោយទៀតផង ដូច្នេះមានន័យថា ស្មាតហ្វូន Huawei គ្រប់ម៉ូដែល ទាំងម៉ូដែលចាស់ និងម៉ូដែលថ្មី នៅតែអាចដំណើរការ Android បានធម្មតា។
ប្រសិនបើមានបញ្ហានេះមែននោះ ម៉ូដែលថ្មីដែលទើបតែសម្ពោធនេះ នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាននោះឡើយ។ ដូច្នេះសូមអតិថិជនទាំងអស់ កុំមានការព្រួយបារម្ភលើបញ្ហានេះឲ្យសោះ។
គួរបញ្ជាក់ផងដែរថា Huawei Y5 ២០១៩ មានតម្លៃត្រឹមតែ១១៩ដុល្លារតែប៉ុណ្ណោះ សាកសមបំផុតសម្រាប់ជម្រើសស្មាតហ្វូនលំដាប់ថវិកា ដោយមានការរចនាអេក្រង់លាតពេញតួ ប្រភេទដំណក់ទឹក ៥.៧១ អ៊ីញ កម្រិតបង្ហាញ HD+។ ស្មាតហ្វូននេះមានអង្គចង់ចាំ ៣២GB ធំជាងស្មាតហ្វូនដទៃ ដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ។
រីឯកាមេរ៉ាក្រោយវិញ មានទំហំ ១៣ ម៉េកាភិចសែល កម្រិត aperture f/១.៨ អាចចាប់យកពន្លឺ និងផ្តិតយករូបភាពបានយ៉ាងល្អ។ កាន់តែពិសេសទៅទៀតនេះ ផ្នែកខាងក្រោយ រចនាជាប្រភេទស្បែក កាលីបទាន់សម័យ ជាមួយជម្រើសបីពណ៍គឺ ពណ៍ត្នោត ពណ៍ខ្មៅ និងពណ៍ខៀវ។ រកឯណាបាន ពិសេសទាំងតម្លៃ ពិសេសទាំងការរចនា មកព្រមគ្នាតែម្តង!
សូមបញ្ជាក់ដែរថា ក្រៅពីការសម្ពោធម៉ូដែលថ្មី ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយនេះ ក្រុមហ៊ុនក៏បានប្រកាសពីខួប ២០ ឆ្នាំរបស់ក្រុមហ៊ុន Huawei ដែលបានដំណើរការនៅប្រទេសកម្ពុជាផងដែរ។ ដើម្បីរីករាយជាមួយខួប ២០ឆ្នាំនេះ ក្រុមហ៊ុនមានកម្មវិធីពិសេសៗជាច្រើន រួមទាំងប្រូម៉ូសិនទ្រង់ទ្រាយធំ ទិញស្មាតហ្វូន Huawei ឈ្នះ រថយន្ត Mazda 2 និងរង្វាន់ជាច្រើនទៀតមានតម្លៃសរុប ២៥០ លានរៀល ដែលការចាប់ឆ្នោតចុងក្រោយនឹងធ្វើឡើងនៅថ្ងៃ៣០ មិថុនា ខាងមុខនេះ និងកម្មវិធីពិសេសៗ ព្រមទាំងយុទ្ធនាការផ្សព្វផ្សាយជាច្រើនទៀត៕