(ភ្នំពេញ)៖ ក្នុងឱកាសប្រកាសបើកលក់ នូវគម្រោងទី៤របស់ បុរី ឡុង នី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលស្ថិតនៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអតិថិជន គាំទ្រខ្ពស់ និងលក់ដាច់ច្រើនលើសពីការរំពឹងទុកទៅទៀត ។នេះបើតាមការបញ្ជាក់របស់អគ្គនាយក បុរី ឡុង នី លោក កែវ បូរណ៌ភិរក្ស។
លោកបន្ដថា ជាមួយនឹងប្រភេទលំនៅឋាន ក្នុងក្តីសុបិន្តរបស់អតិថិជន និងជាបុរីទី១ ដែលយល់ចិត្ត និងអារម្មណ៍ ដែលអតិថិជនត្រូវការ ហើយក៏ជាប្រភេទលំនៅឋាន ដែលស្រស់ស្អាតទាំងរូបខាងក្រៅ និងខាងក្នុង ដែលធ្វើឱ្យអតិថិជនទទួលបាននូវអារម្មណ៍ត្រជាក់ចិត្ត និងពោរពេញដោយក្តីសប្បាយរីករាយ ជាមួយនឹងក្រុមគ្រួសារផងដែរ។
សូមទស្សនា និងស្ដាប់ការលើកឡើងរបស់ លោក កែវ បូរណ៌ភិរក្ស ក្នុងថ្ងៃបើកសម្ពោធគម្រោងទី៤ របស់បុរី ឡុង នីដូចទៅ៖