(ភ្នំពេញ)៖ Isuzu កំពុងឈានមុខគេ តាមរយៈការទទួលបានភាពជោគជ័យដ៏អស្ចារ្យ នៅក្នុងប្រភពថាមពលថ្មីរបស់ខ្លួន! ដោយបច្ចេកវិទ្យាចុងក្រោយបំផុត បានមកដល់ទីផ្សាររថយន្តនៃប្រទេសកម្ពុជាហើយ។
ការបង្ហាញជូននៃម៉ាស៊ីនរថយន្តភីបអាប់ស៊េរីថ្មី «Isuzu D-MAX» ដែលជាម៉ាស៊ីនស្តង់ដាដ៏ល្អបំផុត គ្រប់ស្ថានភាពផ្លូវ ជាមួយនិងសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំ ដែលគ្មានគូរប្រៀប ដោយមានមុខងារដ៏ល្អដាច់ដោយឡែក ពី Isuzu 3.0 Ddi Blue Power។ ខណៈពេលដែលការសម្ពោធដ៏ធំ នៃរថយន្តស៊េរីថ្មីនេះ ក៏មានរថយន្ត «suzu MU-X» បែបស្ពរ័ ពិតជាទាក់ទាញគ្រប់ក្រសែលភ្នែក។
សម្ព័ន្ធក្រុមហ៊ុន ទ្រី ផេដ (Tri Petch Group), តំណាងដោយ លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia ដែលជាអ្នកចែកចាយផ្លូវការរបស់រថយន្ត Isuzu Pickups និងSUVs នៅកម្ពុជាបានថ្លែងថា «Isuzu មានមោទនភាពយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់យើង ក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ជាមួយគុណភាព ល្អបំផុត ដែលតែងតែត្រូវបានដាក់បញ្ចូលទៅក្នុងរថយន្ត Isuzu 1.9 Ddi Blue Power ហើយត្រូវបានគេធ្វើតេស្តគុណភាពប្រពន្ធ័ដំណើរការ និងភាពធន់រឹងមាំ ជាលើកដំបូងនៅលើពិភពលោក ការធ្វើតេស្តចុងក្រោយនេះបាន បង្ហាញពីគុណភាពផលិតផលរបស់យើង»។
ការធ្វើតេស្តនេះ បានធ្វើឡើងនៅក្នុងឆ្នាំ២០១៥ ដែលរោងចក្រ Isuzu ជាឧស្សាហកម្ម ដំបូងបង្អស់ ដែលមានការតេស្តរថយន្តពេញមួយថ្ងៃ មួយយប់។ ម៉ាស៊ីន1.9 Ddi Blue Power បានដំណើរការមិនឈប់ដោយឆ្លងកាត់៣ប្រទេសរួមគ្នា រួមមានប្រទេសថៃ ប្រទេសឡាវ និងទីក្រុងអ៊ូរូមគី ដែលមានទីតាំងនៅស៊ីងជៀ ដែលជាតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន។ ការធ្វើដំណើរដ៏វែងឆ្ងាយនេះ មានប្រវែង ៥,៧៥៥គីឡូម៉ែត្រ ដែលឆ្លងកាត់គ្រប់ស្ថានភាព ប៉ុន្តែ Isuzu បានបំបែកឯតទគ្គកម្មបើកបរចម្ងាយ ៦,១២៨គីឡូម៉ែត្រ ដែលបានចាប់ផ្តើមពីទីក្រុងប៉េកាំង (មហាកំផែងចិន) Ordos - Xian ក្នុងឆ្នាំ 2017 ។
សមត្ថភាពដ៏អស្ចារ្យនៃកម្លាំងម៉ាស៊ីន ១,៩០០cc ត្រូវបានបង្កើតឡើងពីការច្នៃប្រឌិតឈានមុខគេ និងការអភិវឌ្ឍន៍ផលិតផល ដែលមានបទពិសោធន៍និងកោសលវិច័យ ជាង១០០ឆ្នាំ។ ប្រវត្តិរបស់ Isuzu ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូតលំដាប់ថ្នាក់ពិភពលោក បានធ្វើឱ្យយីហោរថយន្តមួយនេះ ទទួលបាននូវស្តង់ដាថ្មី ដែលលើសពីស្តង់ដារមុនៗ ។គោលដៅសំខាន់ៗ៣ គឺសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំ ដែលគ្មានគូរប្រៀប ដើម្បីបំពេញតំរូវការដ៏ឈ្លាសវៃ របស់អតិថិជន យើងដែលចង់បានបទពិសោធន៍ បើកបរដ៏ល្អ ឥតខ្ចោះសម្រាប់មុខងារការងាររបស់អតិថិជនកម្ពុជា»។
លោក Mori បានបន្ថែមថាការរចនាផ្នែកខាងក្រៅ និងខាងក្នុងបង្ហាញពីភាពប្រណីតនិងទាក់ទាញ ដល់មនុស្សគ្រប់គ្នាដែលមើលទៅលើ Isuzu 1.9 Ddi Blue Power លក្ខណៈពិសេសនៃគ្រឿងបរិក្ខារ និងសម្ភារៈបរិក្ខារ ដែលផ្តល់ភាពងាយស្រួល នឹងផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះបំផុត ។ Isuzu ក៏បានរៀបចំការប្រគុំតន្រ្តីដ៏អស្ចារ្យមួយ ដើម្បីអបអរសាទរ ការសម្ពោធនៃរថយន្តថ្មីនេះ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី២ ដែលមានកំពូលតារាចំរៀងដ៏ពេញនិយម ដូចជាលោក ព្រាប សុវត្ថិ, លោក ហ្សូណូ, អ្នកនាង សុខ ស្រីនាង, លោក នីកូ, កញ្ញា ពេជ្រ សូលីកា, កុមារា ពេជ្រ ថៃ និងកុមារី សុខ សុជាតា។ លោក Shuichiro Mori មានការរំពឹងទុកខ្ពស់ថា អតិថិជនកម្ពុជា នឹងផ្តល់នូវការគាំទ្រ យ៉ាងកក់ក្តៅដល់ផលិតផលម៉ាស៊ីន «ISUZU 1.9 & 3.0 Ddi Blue Power »។
សូមអញ្ជើញអតិថិជនទាំងអស់ ដែលមានចំណាប់អារម្មណ៍មកចុះឈ្មោះ ធ្វើការបើកបរសាកល្បង ដើម្បីទទួលបាននូវបទពិសោធន៍ បើកបរលំដាប់ថ្នាក់ពិភពលោកដ៏ថ្មីបំផុត របស់រថយន្ត «Isuzu D-MAX Blue Power» និង «Isuzu MU-X» ដើម្បីយល់ដឹងពីព័ត៌មានផលិតផលរថយន្តថ្មីបន្ថែម និងចូលរួមក្នុងសកម្មភាពសប្បាយៗ ដោយទទួលបានរង្វាន់សំណាង តាមរយៈបណ្តាញសង្គម ដូចជាវេបសាយ www.isuzucambodia-tis.comនិង Facebook Page «Isuzu Cambodia» និង YouTube «Isuzucambodia» ឬសាកសួរផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត ISUZU នៅ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅភូមិ ក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ លេខទូរស័ព្ទ៖ 023 950 084 ៕