Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចាត់ឱ្យសហការីកាកបាទក្រហម យកអំណោយជូនកុមារដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកុមារអង្គរ (Video inside)

10-06-2019 14:04

(សៀមរាប)៖ បន្ថែមពីការឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ និងចែកអំណោយដល់កុមារ ទារក ចំនួន៩៤នាក់ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារ-ទារក ចំនួន១៨នាក់ផ្សេងទៀត ដែលកំពុងសម្រាកព្យាបាល នៅសាខាមន្ទីរពេទ្យកុមារអង្គរ ស្រុកប្រតិបត្តិសូទ្រនិគម ដែលស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារទាំងអស់ និងថ្លែងការកោតសរសើរ ចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ព្យាបាល និងមើលថែទាំកុមារ ទារកទាំងអស់។

ជាមួយគ្នានេះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានផ្តាំផ្ញើដល់អាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាព អនាម័យ ត្រូវផឹកទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូស និងត្រូវគេងក្នុងមុងជានិច្ច ជៀសវាងជំងឺគ្រុនឈាមគ្រុនចាញ់ និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺឡើវិញ។

សូមជម្រាបថា អំណោយផ្តល់ជូនកុមារទាំង១៨នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត (មុង ភួយ សារុង ក្រមា) ចំនួនមួយ និងថវិកា ៥ម៉ឺនរៀល។ ដោយឡែក អាព្យាបាលដែលនៅថែទាំកុមារម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕