(ស្ទឹងត្រែង)៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយនគរបាលក្រុងស្ទឹងត្រែង នគរបាលស្រុកថាឡាបរិវ៉ាត់ ឆ្មាំទន្លេអភិរក្សសត្វផ្សោត និងគណៈកម្មការសហគមន៍នេសាទ បានបន្តយុទ្ធនាការការពារត្រីមេពូជ ក្នុងរដូវបិទនេសាទនៅខេត្តស្ទឹងត្រែង ដោយចុះណែនាំ និងធ្វើកិច្ចសន្យាអ្នកប្រមូលទិញត្រីឱ្យបញ្ឈប់ទិញត្រីឆក់ចំនួន ៥នាក់ ដកហូតមងបណ្តែតចំនួន ២២ត្បូង ស្មើនឹងប្រវែងប្រមាណ ៤៨០០ម៉ែត្រ ព្រមទាំងធ្វើកិច្ចសន្យាប្រជានេសាទឱ្យបញ្ឈប់ធ្វើនេសាទ ក្នុងរដូវបិទនេសាទចំនួន២០នាក់។
នេះបើតាមប្រធានខណ្ឌជលផលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះ បានធ្វើឡើងនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ដោយសមត្ថកិច្ចចម្រុះនៅតែបន្ត បេសកកម្មការពារត្រីមេពូជ ២៤ម៉ោងលើ ២៤ម៉ោង នៅក្នុងរដូវបង្កកំណើតខ្ពស់នេះ។ ដូច្នេះក្នុងនាមប្រធានខណ្ឌជលផលខេត្ត សុំទទូចដល់សប្បុរជន និងអង្គការក្រៅរាជរដ្ឋាភិបាល ដែលស្រឡាញ់ធម្មជាតិ និងមច្ឆាជាតិ ដូចជា អាជីវករក្នុងផ្សារ ដូចជាមន្ត្រីពាក់ព័ន្ធ នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល។
ប្រធានខណ្ឌជលផលរូបនេះ បានបន្តថា គឺវាមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើសកម្មភាពបណ្ដែតមង ក្នុងនោះហើយ ដូច្នេះ ក្នុងនាមជាមន្ត្រីខណ្ឌជលផលខេត្តស្ទឹងត្រែង នឹងខំប្រឹងប្រែងការពារត្រីពង ក្នុងរដូវវស្សានេះ ជាពិសេសសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាផ្អាក់ និងការបណ្ឌិតម៉ងឆក់ត្រី អួនជាដើមផងដែរ៕