(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019) បានរកឃើញសហគ្រិនឆ្នើមចំនួន១២រូប ដើម្បីឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅដើមខែកក្កដាខាងមុខនេះ។
លទ្ធផលនៃការប្រកាសពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៩នេះ បានធ្វើឡើងនៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នៅឯសណ្ឋាគារហ៊ីម៉ាវារី។
សហគ្រិនឆ្នើមទាំង១២រូបនោះ ត្រូវបានប្រកាសបន្ទាប់ពីបញ្ចប់ការប្រកួតវ គ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ថា សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាមេគង្គ (JCI-Mekong) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការរៀបចំធ្វើនូវកម្មវិធី «បទបង្ហាញអាជីវកម្មជាសាធារណៈ» ក្នុងការស្វែងរកនូវបេក្ខភាពសហគ្រិនឆ្នើម ដើម្បីបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលមានរយៈពេលមួយថ្ងៃពេញ កាលពីម្សិលមិញ។
សហគ្រិនទាំង ១២រូបរួមមាន៖
១៖ លោក នួន រិទ្ឋី មកពី Khmer Foundation Appraisal Co.,Ltd
២៖ លោក ហេង ហុកឆាយ មកពី Prima OCS Co., Ltd
៣៖ អ្នកស្រី ប៊ុន ចាន់និមល មកពី Sastra Media Co., Ltd
៤៖ កញ្ញា ឃុន ពិសី មកពី Career Finder
៥៖ លោកស្រី ណុប ចិន្តា មកពី WLG Electronic Co., Ltd
៦៖ លោក ឆន គីមពិជេដ្ឋ មកពី Mekong Valley Co., Ltd
៧៖ លោក សួន ប៊ុនថង មកពី Light Bridge School Co., Ltd
៨៖ លោក ឡុង សុភ័ក្រ មកពី Sopheaklong Supplier Co., Ltd
៩៖ កញ្ញា ណាម ចំណាម មកពី Melvin Dentist Care
១០៖ លោកស្រី ញឹម សុរីដា មកពី De Lotusia Enterprise
១១៖ លោក ប៊ុន ផាក មកពី Camazoon Co., Ltd
១២៖ អ្នកស្រី ប៉ុង លីមសាន មកពី First Womantech Asia Co., Ltd។
កម្មវិធីនេះ ក៏ទទួលបាននូវសន្ទុះនៃការចូលរួមពីបេក្ខជន ដែលជាសហគ្រិន នៅតាមបណ្តាខេត្តមួយចំនួនធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និងកណ្តាល។
តាមរយៈកំណើននៃការចូលរួម ពីខាងសហគ្រិនមកពីទីកន្លែងផ្សេងៗនេះ ក៏បានសបញ្ជាក់ការ អំពីការរីកចម្រើន នៃសហគ្រិនភាព និងការកើនឡើងប្រភេទនៃអាជីវកម្មផ្សេងៗ ដែលបានតែកំពុងនឹងចាក់ ឬចូលទៅក្នុងសង្គមកម្ពុជាផងដែរ៕