(ភ្នំពេញ)៖ លោក ហង្ស រ៉ាវី ប្រធានសហភាពរក្សាសិទ្ធិកម្មករកម្ពុជា និងលោក ចាន់ សារ៉េន សមាជិកគណៈអចិន្ត្រៃយ៍ CCNU ជាអធិបតីជួបសំណេះសំណាល និងពិសារនំបញ្ចុកជាមួយថ្នាក់ដឹកនាំ សកម្មជនប្រធានផែនសហជីពមូលដ្ឋានសមាគមនាថ្ងៃអាទិត្យទី០៩ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សកម្មជន ប្រធានផែនសហជីពមូលដ្ឋាននិងសមាគមចំនួន ១០០នាក់ មកពីរាជធានីខេត្ត និងចូលរួម ពិសារនំបញ្ចុកសាមគ្គីភាព ឯកភាពជាតិ តេជោសន្តិភាព នៅទីស្នាក់ការកណ្តាលសហភាព ប្រកបដោយភាពរីករាយស្និទ្ធស្នាលក្រៃលែង។
បន្ទាប់ពីកម្មវិធីខាងលើ នាព្រលប់ថ្ងៃដដែលនោះ លោក ហង្ស រ៉ាវី និងលោក ហ៊ាង វិទ្យា បានចូលរួមកម្មវិធីជួបសំណេះសំណាល និងពិសារនំបញ្ចុកសាមគ្គីភាព ឯកភាពជាតិ សម្តេចតេជោសន្តិភាព ជាមួយសមាជិកសមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាពចំនួនជាង ៥០០នាក់ ដែលមានលោក ហ៊ាង វិទ្យា ជាប្រធានសមាគម និងជាសមាជិក សហភាពរក្សាសិទ្ធិកម្មករកម្ពុជា ដែលបានរៀបចំកម្មវិធីជួបជុំ ពិសារនំបញ្ចុក។
ក្នុងឱកាសនោះ លោក ហ៊ាង វិទ្យា និងលោក ហង្ស រ៉ាវី បានថ្លែងអំណរគុណបងប្អូនចូលរួមយ៉ាងច្រើន ដែលញ៊ាំងកម្មវិធីយ៉ាងអធិកអធម រីករាយស្និទ្ធស្នាលក្រៃលែង និងពិសារនំបញ្ចុកសាមគ្គីភាព ឯកភាពជាតិ សម្តេចតេជោសន្តិភាព យោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានលើកតម្កើងពីសញ្ញាណនំបញ្ចុកជាតិរបស់ខ្មែរយើងផងដែរ។
ការជួបជុំ ហូបនំបញ្ចុករបស់សមាគម និងមហាគ្រួសារខ្មែរ ទូទាំងប្រទេស នៅថ្ងៃ៩ ខែមិថុនា គឺជាការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងបង្រួបបង្រួមផ្សះផ្សាជាតិខ្មែរ ចៀសវាងជាតិខ្មែរ ត្រូវបែកបាក់ដោយបុគ្គលនយោបាយពិសពុល ដែលបានឆ្លៀតឱកាសយកនំបញ្ចុកធ្វើជាឧបករណ៍ លាបពណ៌ រើសអើង ជាតិសាសន៍ និងបង្កើតឲ្យមានចលនាបះបោរ បំផ្លាញសេចក្តីសុខសាន្ត របស់ប្រជាជនកម្ពុជា៕