Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ម ប៊ុនហេង ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមវេទិកាបូអាវ ស្តីពីសុខភាពសាកល និងទស្សនកិច្ចស្វែងយល់អំពីមន្ទីរពេទ្យវៃឆ្លាត នៅប្រទេសចិន រយៈពេល៥ថ្ងៃ

10-06-2019 08:24

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោកស្រីវេជ្ជបណ្ឌិត Margaret Chan ប្រធានវេទិកាបូអាវ ស្តីពីសុខភាពសាកល អតីតអគ្គនាយកអង្គការសុខភាពពិភពលោក និងទទួលបានគោលការណ៍អនុញ្ញាតពី ទីស្តីការគណៈរដ្ឋមន្ត្រី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមវេទិកាបូអាវ និងទស្សនកិច្ចស្វែងយល់ដកស្រង់ពិសោធន៍ អំពីមន្ទីរពេទ្យវៃឆ្លាត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ ១៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងជីងដាវ និងទីក្រុងសិនជីន ប្រទេសចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ។

ក្នុងឱកាសចូលរួមវេទិកាបូអាវនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង នឹងថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាជាផ្លូវការ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចែករំលែកនូវបទពិសោធន៍ វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា និងទស្សនៈវិស័យក្នុងការសម្រេចឲ្យបាន គោលដៅអភិវឌ្ឍប្រកបដោយចិរភាព និងឈានទៅសម្រេចឲ្យបាននូវការគ្របដណ្តប់សុខភាពជាសាកល ដោយមិនត្រូវទុកអ្នកណាម្នាក់ចោល ដោយមិនបានទទួលសេវាថែទាំសុខភាព៕