(ភ្នំពេញ)៖ ​សាខាសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពខេត្តកំពត នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីពិសានំបញ្ចុកតេជោសន្តិភាព ដើម្បីសាមគ្គីជាតិ ឯកភាពជាតិ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង និងមានការចូលរួមពីលោកស្រី យូ សុគន្ធ អភិបាលរងខេត្តផងដែរ។

ពិធីទទួលទនុំបញ្ចុកនេះត្រូវបានរៀបចំធ្វើទូទាំងប្រទេស ដើម្បីបង្ហាញពីការសាមគ្គីភាព ភាតរភាព ឯកភាពជាតិ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សំបុរ និន្នាការនយោបាយ ក្រោមដំបូលសន្ដិភាព ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕