(កូរ៉េខាងត្បូង)៖ ប្រជាពលរដ្ឋ សិស្សនិស្សិត និងពលករខ្មែរ នៅសាធារណរដ្ឋកូរ៉េ ប្រមាណ៣០០នាក់ មកពីតំបន់៦ផ្សេងគ្នា បានជួបជុំគ្នាដើម្បីទទួលទាននំបញ្ចុករួបរួមសាមគ្គី គាំទ្រសន្ដិភាព និងការអភិវឌ្ឍន៍ គោរពតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីជួបជុំ និងហូបនំបញ្ចុកសាមគ្គីភាពនេះ រៀបចំឡើងនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ដែលដឹកនាំដោយ លោក ឡង់ ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង ហើយពិធីនេះត្រូវបានអ្នកចូលរួមទាំងអស់មានភាពសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីហូបនំបញ្ចុករួមគ្នា។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕