(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៧៩៣គ្រឿង រកឃើញល្មើសច្បាប់៣០១គ្រឿង (ម៉ូតូ៦៤%) អប់រំ១១៣គ្រឿង និងផាកពិន័យ១៨៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៩ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,០៨២គ្រឿង, អប់រំ៦៦គ្រឿង និងផាកពិន័យ១២៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៩,៣៦៧គ្រឿង រកឃើញយានយន្តល្មើស៥,៣២៤គ្រឿង (ម៉ូតូ៦៩%) ក្នុងនោះអប់រំ១,៧៩៨គ្រឿង និងផាកពិន័យ៣,៥២៦គ្រឿង៕