(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៩ កងកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួចបញ្ជូនទៅតុលាការពាក់ព័ន្ធ នឹងករណីជួញដូរគ្រឿងញៀន។

លោក ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ Fresh News បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវការិយាល័យជំនាញសាកសួរតាននិតិវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន ជនសង្ស័យលើត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការស្រាវជ្រាវតាមដានតាំងពីយប់ ថ្ងៃទី០៧ខែ មិថុនា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី០៩ ខែមិថុនានេះ ទើបសមត្ថកិច្ចឈានទៅធ្វើការឃាត់ខ្លួនបានទាំងអ្នកជួញដូរ និងប្រើប្រាស់។

លោកបន្តថា កម្លាំងអាវុធហត្ថខេត្តចំនួន០៩នាក់ រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរងបានឃាត់ខ្លួនជនសង្ស័យនៅផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ កំពុងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សូមជម្រាបថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័សរុប៤នាក់ ដែលជនសង្ស័យទី១៖ ឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទី២៖ ឈ្មោះ វិន សិលា ភេទ ប្រុសអាយុ២៤ឆ្នាំ ទី៣៖ ឈ្មោះ សេង រតនា ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤៖ ឈ្មោះ យឹម សុខលី ភេទប្រុស អាយុ៣០ឆ្នាំ ជ​នសង្ស័យទាំង៤នាក់ មានទីលំនៅបច្ចុប្បន្ននៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ដោយឡែកវត្ថុតាង រួមមាន៖ រថយន្ត១គ្រឿង ម៉ូតូចំនួន១គ្រឿង រួមនិងម្សៅពណ៌ស សង្ស័យជាថ្នាំញៀនចំនួន១១កញ្ចប់តូច ធំ ទម្ងន់សរុប៥.២១ក្រាម ៕