(ភ្នំពេញ)៖ ពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក នាពេលថ្មីៗនេះ ដោយមានការចូលរួមពី លោក QIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក RUAN BIN នាយករងប្រតិបត្តិ លោកTANG GUOQI អគ្គនាយកក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp, Ltd លោក YU XIAOJUN អគ្គនាយកក្រុមហ៊ុន Sino Foundation Engineering (Cambodia) Co., Ltd រួមជាមួយថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនជាដៃគូសហការ និងមិត្តសារព័ត៌មានទាំងអស់បានជួបជុំគ្នា និងចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ។
លោក QIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត ព្រមទាំងភ្ញៀវកិត្តិយស និងសហការីទាំងអស់នៅក្នុងពិធីបានរួមគ្នាប្រសិទ្ធពរជ័យ ដល់បើកការដ្ឋានសាងសង់ នៃគម្រោងអគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន សូមឲ្យការដ្ឋានសាងសង់នេះមានដំណើរការយ៉ាងរលូន និងប្រកបទៅដោយជោគជ័យ។
បន្ទាប់មកក្រោមសក្ខីភាព នៃភ្ញៀវកិត្តិយសនៅក្នុងពិធី លោក QIU GUOXING លោក RUAN BIN និងលោក TANG GUOQI បានរួមគ្នាកាត់ខ្សែបូបើកសម្ពោធការដ្ឋានសាងសង់នេះ។ ខណៈពេលនេះ ការសាងសង់នៃគម្រោងអគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានចាប់ផ្តើមជាផ្លូវការហើយ។
នៅក្រោមការកិច្ចជំរុញដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន បានចាប់ផ្តើមការសាងសង់មូលដ្ឋានគ្រឹះជាផ្លូវការ។ បន្ទាប់ពីការសាងសង់អស់ជាង១០ខែ គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន ឈានមកដល់ការចាប់ផ្តើម សាងសង់អគារពហុមុខងារជាផ្លូវការហើយ។ បច្ចុប្បន្ននេះ ការសាងសង់មូលដ្ឋានគ្រឹះនៃគម្រោងព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានបញ្ចប់រួចរាល់ ដែលឥឡូវនេះកំពុងឈានដល់ដំណាក់កាល សាងសង់នៃអគារពហុមុខងារ។ គម្រោងទាំងមូលត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣។
គួរជម្រាបថា គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp, Ltd ដែលជាក្រុមហ៊ុនសំណង់ចិន ដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសកម្ពុជា និងបានចូលរួមការសាងសង់ នៃគម្រោងទីក្រុងសំខាន់ៗជាច្រើនដូចជា គម្រោងអគារព្រីនស៍ ហូល ឌីង គ្រុប អគារព្រីនស៍ អាយ ធី បៀលឌីង មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា និងគម្រោងសំណង់ទីក្រុងផ្សេងៗជាច្រើនទៀត។
លោក TANG GUOQI អគ្គនាយកក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp, Ltd បានបញ្ជាក់ថា ព្រីនស៍ ធាន ស៊ី វ៉ាន ដែលជាស្នាដៃដ៏ឆ្នើមរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺជាគម្រោងអចលនទ្រព្យលំដាប់ខ្ពស់បំផុតនៅខេត្តព្រះសីហនុ ហើយដើរតួនាទីយ៉ាងសំខាន់ជា «និមិត្តសញ្ញា នៃក្រុងព្រះសីហនុ»។
ក្រោមការសហការរបស់ក្រុមហ៊ុន Sino Foundation Engineering (Cambodia) Co., Ltd ដែលទទួលបន្ទុកការងារសាងសង់ផ្នែករណ្តៅគ្រឹះ និងសំណង់ដី នាំឲ្យដំណើរការសំណង់ នៃគម្រោងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើគុណភាព ព្រមទាំងការងារប្រព្រឹត្តិទៅយ៉ាងយកចិត្តទុកដាក់និងលំអិត។ ដោយយកអគារស្ដង់ដារអន្តរជាតិជាគោលដៅ ព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានស្ថាបនាឡើង ដើម្បីឲ្យក្លាយទៅជាគំរូសម្រាប់សំណង់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមជាគម្រោងដ៏សំខាន់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គម្រោងព្រីនស៍ធាន ស៊ី វ៉ាន មានទីតាំងស្ថិតនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្នេរឯករាជ្យ សាលាខេត្តព្រះសីហនុ និងជារមណីយដ្ឋានឆ្នេរសមុទ្រលំដាប់ពិភពលោក ដែលមានទំហំសរុបចំនួន ៣៤០,០០០ម៉ែត្រការ៉េ។ ចាប់តាំងពី ការចាប់ផ្ដើមដំបូងនៃគម្រោងនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានរៀបចំអ្នកជំនាញខាងឧស្សាហកម្មដើម្បីត្រួតពិនិត្យដី ស្រាវជ្រាវអំពីការរចនានៃអគារ និងជ្រើសរើសសម្ភារការពារទឹកជ្រាប គឺសុទ្ធតែប្រព្រឹត្តិឡើងដោយយកចិត្តទុកដាក់។
ការខិតខំទាំងនេះ គឺដើម្បីភាពល្អឥតខ្ចោះ ដោយព្យាយាមរួមបញ្ចូលធម្មជាតិ និងស្ថាបត្យកម្ម តាមរយៈការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃទម្រង់ស្ថាបត្យកម្ម សម្ភារ ទីលំហ និងពន្លឺ ហើយព្យាយាមបង្ហាញពីគុណសម្បត្តិធម្មជាតិ នៃទេសភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលនឹងក្លាយខ្លួនជាអគារដែលអាចឆ្លងកាត់ ពេលវេលាដ៏យូរអង្វែង និងជានិមិត្តសញ្ញានៃទីក្រុង។
លើសពីនេះទៅទៀត ព្រីនស៍ ធាន ស៊ី វ៉ាន បានបំពាក់នូវបរិក្ខារ ក៏ដូចជាការផ្គត់ផ្គង់សេវាកម្មនាំមុខគេ នៅក្រុងព្រះសីហនុ ហើយទទួលបានអារម្មណ៍ពីគ្រប់ទិសដៅ។ គម្រោងនេះ មានរួមបញ្ចូលនូវសណ្ឋាគារលំដាប់ផ្កាយប្រាំ ខុនដូបែបសណ្ឋាគារផ្កាយប្រាំ ហាងទំនិញអនុគ្រោះពន្ធ ធំជាងគេបំផុតនៅក្រុងព្រះសីហនុ ផ្សារទំនើបប្រណិត រោងភាពយន្ត IMAX កំពង់ផែឆ្នេរសមុទ្រ និងឆ្នេរខ្សាច់។