(កំពង់ឆ្នាំង)៖ លោក សោម ភិរុណ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំប្រជាពលរដ្ឋជាង៥០០នាក់ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចូលរួមហូបនំបញ្ចុក។
តំណាងលោក អោក បូរ៉ា និងលោក ស៉ឹម ធីរួ ប្រធានក្រុមការងារថ្នាក់កណ្តាល រួមនឹងក្រុមការងារថ្នាក់ខេត្ត ស្រុកចុះជួយឃុំផ្លូវទូក លោក សោម ភិរុណ ធ្វើដំណើរដោយកាណូត២គ្រឿង បានចុះដល់មូលដ្ឋានជួបជុំប្រជាពលរដ្ឋ នៅតាមបណ្តាភូមិចំនួន៦កន្លែង រៀបចំហូបនំបញ្ចុកប្រកបដោយបរិយាកាសស្និទ្ធស្នាលក្រៃលែង។
ជាលទ្ធផល មានប្រជាពលរដ្ឋចូលរួមចំនួន៥១០នាក់ ស្ត្រីនិងកុមារចំនួន៣០៥នាក់ ដោយចំណាយនំបញ្ចុកអស់ចំនួន ១៧០គីឡូក្រាម៕