(ក្រចេះ)៖ មន្ទីរគណបក្សប្រជាជាជនកម្ពុជាខេត្តក្រចេះ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ បានរៀបពិធីចំហូបនំបញ្ចុកក្រោមអធិបតីភាពលោក សរ ចំរ៉ុង តំណាងរាស្រ្តខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងលោកឧត្ដមសេនីយ៍ឯក ឈួន ថាវរិន្ទ មេបញ្ជាការងកងទព័ជើងអាកាស សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយខេត្តក្រចេះ និងអនុប្រធានថ្នាកកណ្ដាលចុះជួយស្រុកព្រែកប្រសព្វ ស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត ព្រមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ព្រមទាំងលោក-លោកស្រី សមាជិកអចិន្ត្រៃយ៍បក្សខេត្ត, សមាជិកបក្សខេត្ត, មន្ត្រីរាជការ ប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។
ក្នុងពិធីនោះដែរ គេសង្កេតឃើញពួកគាត់ដែលចូលរួម ដោយទឹកមុខសប្បាយរីករាយ ដោយមានអ្នករៀបចំទឹកសម្លរចំនួន២ប្រភេទ គឺសម្លរការី និងសម្លរខ្មែរ មានបន្លែធម្មជាតិស្រស់ៗ ដូចជា ត្រយ៉ូងចេក, ត្រសក់, សណ្តែក, កន្ទុមថេត, ត្រួយពោន, ម្ទេសជាដើមសម្រាប់ការនិយមចូលចិត្តរៀងៗខ្លួន ដែលបង្ហាញពីការសាមគ្គីគ្នា, ប្រទេសមានសុខសន្តិភាព, មានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការ ដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
ដោយឡែក តាមបណ្ដាស្រុកផ្សេងៗ ដូចជា ស្រុកចិត្របុរី ស្រុក ព្រែកប្រសព្វ ស្រុកឆ្លូង ស្រុកស្នួល ស្រុកសំបូរ និងក្រុងក្រចេះ ក៏បានរៀបចំពិធីហូបនំបញ្ចុក យ៉ាងគកគ្រឹកគក្រែងផងដែរ ដោយមាន តំណាងរាស្ដ្រ និងសមាជិកចុះជួយតាមបណ្ដាស្រុកនិមួយៗ ចូលរួមគ្រប់ស្រុកទាំងអស់៕