(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារយុវជនខេត្ត នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំហូបនំបញ្ចុក ជាមួយមន្ត្រីរាជការសាលាខេត្ត និងយុវជនខេត្ត យ៉ាងសោមនស្សសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។
ថ្លែងក្នុងឱកាសនោះ លោក ហាក់ សុខមករា បានបញ្ជាក់ថា ពិធីនេះត្រូវបានធ្វើឡើង ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ខេត្តត្បូងឃ្មុំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គី តេជោសន្តិភាព។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕