(ស្វាយរៀង)៖ ក្រោមវត្តមានរបស់លោក ហុង វិណុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំដូង ស្រុករមាសហែក សមាជិកគណបក្សប្រជាជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋចំនួន ៤,១២៦នាក់ នៅទូទាំងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានចូលរួមហូបនំបញ្ចុកសាមគ្គីជុំគ្នា ប្រកបដោយក្ដីសប្បាយរីករាយ។
បើតាមលោក តឹក យី មេឃុំដូង បានឱ្យដឹងថា ការជួបជុំគ្នាហូបនំបញ្ចុកនៅថ្ងៃនេះ មានប្រជាពលរដ្ឋចូលរួម ៤,១២៦នាក់ ហើយការហូបនំបញ្ចុកចែកចេញជា ២៣ក្រុម នៅតាមភូមិ ២២ក្រុម និងនៅស្នាក់ការគណបក្សឃុំ ១ក្រុម ដែលមានថ្នាក់នាំជាប្រធានក្រុមការងារបានចូលរួមហូបនំបញ្ចុកផងដែរ។
លោក តឹក យី បានបន្តថា ក្នុងនាមអាជ្ញាធរដែនដីពិតជាមានចិត្តត្រេកអរខ្លាំងណាស់ ដែលបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវឱ្យសមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសហូបនំបញ្ចុក ដែលជាការនាំមកនូវសាមគ្គីភាព ឯកភាពជាតិ មិនមែនជាការបំបែកបំបាក់ជាតិនោះទេ។
ការហូបនំបញ្ចុកនេះ ក៏បានបង្ហាញឱ្យបានដឹងថា នំបញ្ចុកជាអត្តសញ្ញាណរបស់ជាតិខ្មែរ ដែលមានតាំងពីបុរាណកាលមក។ មួយវិញ បានរឹតចំណងសាមគ្គីភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ចង់ដឹងពីទុកកង្វល់របស់ពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយផងដែរ។
លោកមេឃុំដូងបានបង្ហាញការដឹងគុណចំពោះសម្តេចតេ ហ៊ុន សែន និងលោក ហុង វិណុល ជាប្រធានក្រុមការងារ ដែលតែងតែគិតគូរពីសុខទុករបស់សមាជិបក្សដែលជួបការខ្វះខាត តួយ៉ាងដូចជាថ្ងៃនេះ លោកប្រធានក្រុមការងារបានធ្វើពិធីហូបនំបញ្ចុកសាមគ្គីមួយ ដែលបានបង្ករភាពសប្បាយរីករាយទាំងអស់គ្នា៕