(ប៉ៃលិន)៖ លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន រួមទាំងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងីជូនប្រជាពលរដ្ឋ ២០ភូមិ ស្ថិតនៅឃុំស្ទឹងត្រង់ ឃុំអណ្តូង ឃុំសាលាក្រៅ។

នាឱកាសនោះ លោក អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ ក៏បានធ្វើនំបញ្ចុកសាមគ្គីទទួលទានជាមួយប្រជាជនពលរដ្ឋជាង ១ពាន់នាក់ ផងដែរ៕