(ព្រៃវែង)៖ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀចខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានចាត់ឲ្យក្រុមការងារ មន្រ្តីរាជការ កងកម្លាំង ដឹកនាំប្រជាការពារ បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកញ្រ្ជៀច ពិសារនំបញ្ចុកសាមគ្គីជាតិ ឯកភាពជាតិ តេជោសន្តិភាពដោយរីករាយ ដោយមានអ្នកចូលរួមសរុប ១៧,៧៣៥នាក់ មកពី៨ឃុំស្មើ និង៦៤កន្លែង។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕