(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងជាប្រធាមក្រុមការងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំរៀបចំពិធីពិសានំបញ្ចុក សាមគ្គីជាតិ និងឯកភាពជាតិ ចំនួន៣៤ ទីតាំង ដែលមានសមាជិកចូលរួមចំនួន៤,៤០០នាក់ ។
ទីតាំង៣៤រួមមាន៖
១៖ រដ្ឋបាលខណ្ឌសែនសុខ ចំនួន០១ទីតាំង ស្ថិតនៅវត្តសំរោងអណ្តែត សមាជិកចូលរួមចំនួន ៨០០នាក់
២៖ សាលាសង្កាត់គោកឃ្លាង ចំនួន០១ទីតាំង សមាជិកចូលរួម ២៤០នាក់
៣៖ សាលាសង្កាត់ភ្នំពេញថ្មី ចំនួន០១ទីតាំង សមាជិកចូលរួម ២៣០នាក់
៤៖ សាលាសង្កាត់អូរបែកក្អម ចំនួន ០១ទីតាំង សមាជិកចូលរួម ៣០០នាក់
៥៖សាលាសង្កាត់ទឹកថ្លា ចំនួន ០១ទីតាំង សមាជិកចូលរួម ៦០០នាក់
៦៖សាលាសង្កាត់ក្រាំងធ្នង់ ចំនួន ០១ទីតាំង សមាជិកចូលរួម ៧០០នាក់
៧៖សាលាសង្កាត់ឃ្មួញ ចំនួន ០១ ទីតាំង សមាជិកចូលរួម ២២០នាក់។
៨៖នៅតាមសាលារៀនចំនួន ១៦ទីតាំង សមាជិកចូលរួម ៣៥០នាក់
៩៖នៅតាមទីស្នាក់ភូមិចំនួន ០៨ ទីតាំង សមាជិកចូលរួម ៨០០នាក់
១០៖នៅតាមទីវត្តអារាមចំនួន ០៣ ទីតាំង សមាជិកចូលរួម ២០០នាក់។
រដ្ឋមន្ដ្រីបានថ្លែងថា ការហូបនំបញ្ចុកនេះ គឺជាចលនាមួយដែរបង្ហាញពីការគាំទ្រផលិតផលខ្មែរ ជំរុញទីផ្សារ អង្ករខ្មែរ និងបន្លែបង្ការផ្សេងៗ ដែរអាចយកមកធ្វើជាល្បោយជាមួយនំបញ្ចុកផងដែរ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់ប្រជាលរដ្ឋទូទាំងប្រទេស សប្បាយរីករាយរួមគ្នា ក្នុងការពិសានំបញ្ចុកសាមគ្គីភាពនេះ និងត្រូវមានអនាម័យជាប់ជានិច្ច ហើយបើមានការរាគរូសអី សូមអញ្ជើញមកមន្ទីរពេទ្យមក ក្រុមគ្រូពេទ្យយើងត្រៀមចំព្យាបាលជានិច្ច ៕