(ភ្នំពេញ)៖ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំសម្ដេច អ្នកម្នាង លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ដ្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ជួបជុំគ្នាហូបនំបញ្ចុកសាមគ្គីជាតិ នៅវិមានរដ្ឋចំការមន។
លោក អ៊ឹម ឈុនលឹម បានបញ្ជាក់ថា ការជួបជុំនេះ ដើម្បីបង្ហាញអំពីការសាមគ្គីជាតិ ឯកភាពជាតិ ក្រោមសុខសន្ដិភាពដែលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕