(កំពង់ចាម)៖ លោក សោ សាវឿន សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ចូលរួមក្នុងកម្មវិធីវេទិការសាធារណៈ និងពិធីហូបនំបញ្ចុកសាមគ្គីជាតិ ឯកភាពជាតិខ្មែរ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
កម្មវិធីហូបនំបញ្ចុកនេះ ប្រជាពលរដ្ឋចូលរួម៤២០៣នាក់ ហើយជាឧបត្ថម្ភរបស់លោក ហ៊ុន ណេង អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកស្ទឹងត្រង់ តាមរយៈ លោក សោ សាវឿន។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕