Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ រៀបចំហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ដ្រីរាជការទូទាំងខេត្ត

09-06-2019 11:51

(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណបក្សប្រជាជនខេត្ត នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្ត បានរៀបចំហូបនំបញ្ចុកសាមគ្គីជាតិ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

លោ អ៊ូច ភា បានថ្លែងថា ការពិសារនំបញ្ចុកសាមគ្គីនេះ ជាផ្នែកមួយក្នុងការលើកកម្ពស់ស្នាដៃផលិតនំខ្មែរ ហើយក៏ជាឱកាសបង្ហាញឱ្យបរទេសដឹងថា ខ្មែរមាននំបញ្ចុក ដែលមានរសជាតិឆ្ងាញ់ ដែលអាចបរិភោគជាមួយទឹកសម្លជាច្រើនមុខ។ សម្លសម្រាប់ស្រូបពិសាជាមួយនំបញ្ចុកមានដូចជា សម្លរប្រហើរ សម្លការី សម្លណាំយ៉ា ឬអាចជ្រើសរើសពិសាជាមួយទឹកត្រីផ្អែម ទៅតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋនីមួយៗ។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕