(ឧត្តរមានជ័យ)៖ ដោយគោរពតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងបវិវេណវត្តអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លោក គន់ គីម និងក្រុមការងារចុះជួយមូលដ្ឋាន ស្រុកអន្លង់វែង ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ៤,០០០គ្រួសារ បានជួបជុំហូបនំបញ្ចុកសាមគ្គីជាតិ ប្រកបដោយក្តីសប្បាយរីករាយក្រៃលែង។
ដោយឡែកក្រុមការងារចុះជួយស្រុកនីមួយៗ ក្នុងខេត្តឧត្តរមានជ័យ ក៏បានរួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុកនេះ ជាមួយបងប្អូនប្រជាពលរដ្ឋតាមស្រុករៀងៗខ្លួន ប្រកបដោយក្តីសប្បាយរីករាយក្រៃលែងផងដែរ។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕