ថ្នាក់ដឹកនាំខេត្តស្វាយរៀង ដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋហូបនំបញ្ចុកនៅទូទាំងខេត្ត
09-06-2019 11:38
(ស្វាយរៀង)៖ នៅតាមមូលដ្ឋានឃុំ-សង្កាត់ ក្រុង-ស្រុក នៅទូទាំងខេត្តស្វាយរៀង បានជួបជុំទទួលទាននំបញ្ចុកតាំងពីព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី០៩ ខែមិថុនានេះ ហើយការជួបជុំនត្រូវបានរៀបចំឡើងតាមទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅតាមឃុំ- សង្កាត់ ក្រុង -ស្រុក ជួបជុំនៅតាមវត្តអារាម និងនៅតាមសាលារៀនជាដើម។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារចុះហូបនំបញ្ចុក នៅតាមសង្កាត់ទាំង៧ នៃក្រុងស្វាយរៀង។
សូមបញ្ជាក់ថា ការជួបជុំទទួលទាននំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើឡើងតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរទទួលទាននំបញ្ចុក ដែលជាអត្តសញ្ញាណជាតិខ្មែរ ជានំបញ្ចុកសាមគ្គីភាព ឯកភាពជាតិ៕