(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយមន្ដ្រីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃ។
តាមរយៈអង្គភាពព័ត៌មាន Fresh News លោក ប៉ែន កុសល្យ បានថ្លែងថា ក្នុងយុទ្ធនាការហូបនំបញ្ចុកសាមគ្គីដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន សម្រាប់ខេត្តឧត្តរមានជ័យផ្ទាល់តែម្ដង ដើម្បីបង្ហាញពីការសាមគ្គីភាព ក្រោមដំបូលសន្ដិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោកអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តបានរៀបចំនៅទូទាំងខត្ត ក្នុងការជួបជុំពិសានំបញ្ចុកតេជោសន្តិភាពចំនួន ១៤ទីតាំងផ្សេងៗគ្នា ក្នុងសង្កាត់ទាំង៥ ដែរនឹងមានប្រជាពលរដ្ឋចូលរួមប្រមាណ ៧,៨៩០នាក់ ពិសារព្រមគ្នាផងដែរ។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕