(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិសានំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ ជាមួយប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំ ប្រកបដោយក្តីសប្បាយរីករាយជាទីបំផុត។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕