(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ដឹកនាំក្រុមការងារចុះសំណាលសួរសុខទុក្ខ និងពិសានំបញ្ចុកជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រមាណ៧០០នាក់ ។
នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ដែលជានិច្ចកាលផ្តល់នូវការគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសជីវភាពរស់នៅធូរធាររបស់ប្រជាពលរដ្ឋក្រោមដំបូលសុខសន្តិភាព។
ក្នុងឱកាសនោះ ក៏មានការរៀបចំពិធី ពិសានំបញ្ចុក ដើម្បីបង្ហាញពីសាមគ្គីភាព ឯកភាពជាតិខ្មែរ សម្ដៅលុបបំបាត់ចោលទាំងស្រុង នូវនយោបាលអកុសល របស់ជនអគតិ ហើយក៏ជាការអបអរសាទរនូវលទ្ធផលដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក-ខណ្ឌ និងខេត្ត-រាជធានី កាលពីពេលកន្លងទៅផងដែរ៕