(ពោធិ៍សាត់)៖ ដោយអនុវត្តតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំខេត្ត ស្រុក-ក្រុង និងគណៈកម្មាធិការគណបក្សក្រុង-ស្រុក ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ-សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីពិសានំបញ្ចុកសាមគ្គីជាតិនៅមូលដ្ឋានរៀងៗខ្លួន ក្នុងក្រមខណ្ឌដែលប្រទេសជាតិ កំពុងមានសុខសន្តិភាពពេញផ្ទៃប្រទេស។
ការរៀបចំឲ្យមានកម្មវិធីនេះឡើង ដោយយោងតាមប្រសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។
សូមជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវក្តីរំពឹងថា ប្រជាពលរដ្ឋចាប់ពី ៧-៨លាននាក់ នឹងទទួលទាននំបញ្ចុកសាមគ្គី និងឯកភាពជាតិ នៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនានេះ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកទឹកចិត្តឲ្យគ្រប់គ្នាលើកកម្ពស់ម្ហូបអាហារក្នុងស្រុក ជាពិសេសសម្លខ្មែរ។
ខាងក្រោមនេះ គឺជាបទចម្រៀងរបស់ក្រុមសិល្បៈតន្ត្រីខេត្តពោធិ៍សាត់ ដែលបានច្រៀងបង្ហាញពីនំបញ្ចុកខ្មែរ៖