Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ជា តារា ដឹកនាំប្រជាពលរដ្ឋ និងសមាជិកបក្សនៅឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហូបនំបញ្ចុកតេជោសន្ដិភាព

09-06-2019 10:35

(សៀមរាប)៖ ​នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ដឹកនាំសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់កណ្តាល ទទួលទាននំបញ្ចុកតេជោសន្តិភាព ដើម្បីសាមគ្គីជាតិឯកភាពជាតិ ជាមួយប្រជាពលរដ្ឋ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជា២,០០០នាក់។

បើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ ជា តារា នៅឯសាកលវិទ្យាល័យការពារជាតិវិញ ក៏មានរៀបចំពិធីហូបនំបញ្ចុក ជូននិស្សិត សិក្ខាកាម និងបុគ្គលិកទាំងអស់គ្នាផងដែរ ដើម្បីបង្ហាញពីការសាមគ្គីភាព ក្រោមដំបូលសន្ដិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕