Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឃ្លាំង ហួត រៀបចំហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយមន្ដ្រីរាជការ និងប្រជាពលរដ្ឋរាប់ពាន់នាក់ ក្នុងទូទាំងខណ្ឌជ្រោយចង្វារ

09-06-2019 10:26

(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយមន្ដ្រីរាជការ និងប្រជាពលរដ្ឋគ្រប់ភូមិរាប់ពាន់នាក់ នៅទូទាំងខណ្ឌជ្រោយចង្វារ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

លោក ឃ្លាំង ហួត បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បែបនេះថា ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ខណ្ឌជ្រោយចង្វារ លោកបានដឹកនាំមន្ដ្រីរាជការ និងប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់ទូទាំងខណ្ឌ ប្រមាណរាប់ពាន់នាក់ រៀបចំពិធីហូបនំបញ្ចុកសាមគ្គី។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕