(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ៣ពេលក្នុងមួយថ្ងៃនេះតែម្ដង ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយមន្ដ្រីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក សុខ លូ បានបញ្ជាក់ថា ក្នុងយុទ្ធនាការហូបនំបញ្ចុកសាមគ្គីដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន សម្រាប់ខេត្តកំពង់ធំផ្ទាល់តែម្ដង លោកនឹងរៀបចំ៣ពេល ដោយពេលព្រឹកនេះ រៀបចំនៅវត្តប្រគេនព្រះសង្ឃ ក្នុងវត្តក្រចាប់, នៅពេលរសៀល រៀបចំហូបនំបញ្ចុកជាមួយប្រជាពលរដ្ឋ និងពេលល្ងាច រៀបចំហូបជាមួយមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕