អភិបាលខេត្តកោះកុង រៀបចំហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្ស នៅក្រុងខេមរភូមិន្ទ
09-06-2019 09:55
(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយមន្ដ្រីរាជការ និងប្រជាពលរដ្ឋ នៅទីស្នាក់ការកណ្តាលបក្សក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕