Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រី និងសមាជិកបក្សតាមមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ចាប់ផ្តើមជួបជុំគ្នាហូបនំបញ្ចុកសាមគ្គីជាតិ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងផុសផុលដោយក្តីសប្បាយរីករាយ

09-06-2019 09:12

(ភ្នំពេញ)៖ ដោយគោរពតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នោះ, នៅព្រឹកថ្ងៃនេះទាំងមន្ត្រី ក្រុមការងារចុះជួយមូលដ្ឋាន តាមបណ្តារាជធានីខេត្តនានា និងសមាជិក សមាជិកាបក្ស ព្រមទាំងបងបងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមហូបនំបញ្ចុកសាមគ្គីជាតិហើយ ប្រកបដោយក្តីសប្បាយរីករាយក្រៃលែង។

នំបញ្ចុកជាមួយទឹកសម្លទាំងប្រហើរ និងទឹកការី ដែលមានបន្លែជាល្បោយស្រស់ៗ ដែលឃើញហើយលេបទឹកមាត់ ត្រូវបានតម្រៀបយ៉ាងមានសោភណ្ឌភាព ដាក់ឲ្យបងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកា ពិសាតាមចិត្តចង់។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕