Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! ស្លាប់៤នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៨ ខែមិថុនាម្សិលមិញ

09-06-2019 07:06

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ (គិតពីម៉ោង២រសៀលថ្ងៃទី០៧ ដល់ ម៉ោង២រសៀលថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០១៩) មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន៧គ្រឿង, រថយន្តតូច២គ្រឿង, រថយន្ដធុងធំ៤គ្រឿង និងយានផ្សេង៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល៨ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩៣លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤៣នាក់ របួសធ្ងន់៧៥នាក់ និងរបួសស្រាល៥១នាក់៕