BREAKING NEWS (Update): ស្លាប់កើនឡើង ១១នាក់ និងរបួស ៤នាក់ ករណីរថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យផ្ទុះឆេះនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (Video inside)
08-06-2019 19:23
(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News បន្ថែមថា ជាបឋមគ្រោះថ្នាក់ចរាចរណ៍រថយន្ត ៣គ្រឿងបុកគ្នា រហូតផ្ទុះឆេះនោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងចំនួន ១១នាក់ (ស្រីម្នាក់) និងរបួសកើនឡើង ៤នាក់។
បើតាមលោកស្នងការ ជនរងគ្រោះ៦នាក់ ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និង៤នាក់ទៀត នៅក្នុងរថយន្តទេសចរណ៍២៤កៅអី ខណៈ៤នាក់ទៀតរងរបួស។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយទាញសពជនរងគ្រោះចេញពីរថយន្ត និងនាំអ្នករបួសទៅកាន់មន្ទីរពេទ្យ៕