(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀត បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ បណ្តាលឲ្យស្លាប់ចំនួន ៥នាក់ និងរបួសចំនួន ២នាក់។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទទួលផែនចរាចរណ៍ មកកាន់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយរថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្ត២គ្រឿងឆាបឆេះ និងជំហ៊ានបឋមស្លាប់មនុស្ស៥នាក់ ហើយរបួស២នាក់។
នៅពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍នៅកន្លែងកើហេតុ និងផ្តល់ព័ត៌មានលម្អិតនៅពេលក្រោយទៀត៕