(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង២,៣១៣គ្រឿង រកឃើញល្មើសច្បាប់៦១៥គ្រឿង(ម៉ូតូ៧៥%) អប់រំ១៨២គ្រឿង និងផាកពិន័យ៤៣៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៨ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន១,៩១៤គ្រឿង, អប់រំ១០០គ្រឿង និងផាកពិន័យ៣២៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៧,៥៧៤គ្រឿង រកឃើញយានយន្តល្មើសគ្រឿង៥,០២៣(ម៉ូតូ៧០%) ក្នុងនោះអប់រំ១,៦៨៥គ្រឿង និងផាកពិន័យ៣,៣៣៤គ្រឿង៕