Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៨ ខែមិថុនា៖ បង្ក្រាប៣៥ករណី ឃាត់ខ្លួន៥៦នាក់

08-06-2019 18:45

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៥ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី និងជួញដូរ២៧ករណី ឃាត់ខ្លួនជនសង្ស័យ៥៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣,៥២៧ករណី ឃាត់មនុស្ស៧,៥២០នាក់ (ស្រី៥៧៤នាក់)ក្នុងនោះមានជនបរទេស១៦៧នាក់ផងដែរ៕