(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះបញ្ជាក់ថា នៅរយៈពេល៤ខែ ដើមឆ្នាំ២០១៩ (ខែមករាដល់មេសា) មានភ្ញៀវទេសចរចំនួន២,៤១៥,៥០៩នាក់ ចូលមកទស្សនាកម្ពុជា កើនឡើង១១.១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
របាយការណ៍បានបង្ហាញទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាង២.៤លាននាក់ក្នុងនោះ៖
១៖ ធ្វើដំណើរតាមផ្លូវអាកាសមានចំនួន១,៦៧៦,០៥៨នាក់ ស្មើនឹង៦៩.៤% កើនឡើង១៥.២% ដោយចូលតាមច្រកភ្នំពេញ មានចំនួន៧៥៨,៧៨៦នាក់, តាមច្រកសៀមរាប មានចំនួន ៧៣០,០៧៤នាក់ និងតាមច្រកកងកេងមានចំនួន១៨៧,១៩៨នាក់។
២៖ ធ្វើដំណើរតាមផ្លូវគោក មានចំនួន ៦៥៩,៥៦១នាក់ ស្មើនឹង២៧.៣% កើនឡើង០.៩%។
៣៖ ធ្វើដំណើរតាមផ្លូវទឹក មានចំនួន ៧៩,៨៩០នាក់ ស្មើនឹង៣.៣% កើនឡើង២១.៧%។
ចំណែកទីផ្សារទេសចរណ៍សំខាន់ៗពីបណ្តាប្រទេសនានា មកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេល៤ខែនេះ មានដូចជា៖
ទី១៖ ប្រទេសចិន ចំនួន៨៨៧,០៣៩នាក់ ស្មើនឹង៣៦.៧ភាគរយ នៃចំនួនសរុបកើនឡើង ៣៧ភាគរយ
ទី២៖ ប្រទេសវៀតណាម ចំនួន២៦៥,៧២៨នាក់ ស្មើនឹង១១ភាគរយ នៃចំនួនសរុបកើនឡើង ១.២ភាគរយ
ទី៣៖ ប្រទេសឡាវ ចំនួន១៥៤,៩៤៣នាក់ ស្មើនឹង៦.៤ភាគរយ នៃចំនួនសរុបកើនឡើង ៦.៨ភាគរយ
ទី៤៖ ប្រទេសថៃ ចំនួន១២៧,០៤៥នាក់ ស្មើនឹង៥.៣ភាគរយ នៃចំនួនសរុបកើនឡើង ១៥ភាគរយ
ទី៥៖ ប្រទេសកូរ៉េ ចំនួន១១១,០៤៤នាក់ ស្មើនឹង៤.៦ភាគរយ នៃចំនួនសរុបថយចុះ ២៣.៤ភាគរយ
ទី៦៖ សហរដ្ឋអាមេរិក ចំនួន៩៧,៥២៦នាក់ ស្មើនឹង៤ភាគរយ នៃចំនួនសរុបថយចុះ ០.២ភាគរយ
ទី៧៖ ប្រទេសជប៉ុន ចំនួន៧៧,៣៥៤នាក់ ស្មើនឹង៣.២ភាគរយ នៃចំនួនសរុបកើនឡើង ៥.៤ភាគរយ
ទី៨៖ ប្រទេសអង់គ្លេស ចំនួន៧២,៤១០នាក់ ស្មើនឹង៣ភាគរយ នៃចំនួនសរុបកើនឡើង ១៣.៦ភាគរយ
ទី៩៖ ប្រទេសបារាំង ចំនួន៧១,៥៨៩នាក់ ស្មើនឹង៣ភាគរយ នៃចំនួនសរុបកើនឡើង ៣ភាគរយ
ទី១០៖ ប្រទេសម៉ាឡេស៊ី ចំនួន៦៥,៣៥៤នាក់ ស្មើនឹង២.៧ភាគរយ នៃចំនួនសរុបកើនឡើង ១១.៩ភាគរយ
ដោយឡែកសម្រាប់តែក្នុងខែមេសា ឆ្នាំ២០១៩ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានចំនួនជិត៥៤ម៉ឺននាក់ កើនឡើង១៦ភាគរយ៕