(ចិន)៖ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូនគរបាលជាតិ ទៅបំពេញទស្សនកិច្ចកាងារ នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍រវាងស្ថាប័នអនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា-ចិន។
ក្នុងដំណើរទស្សនកិច្ចនេះដែរ នាយឧត្តមសេនីយ៍ ថោង លីម បានជួបពិភាក្សាការងារជាមួយ លោក LIU YANG ស្នងការនគរបាលខេត្តជាំងស៊ូ, លោក DUAN DAQI អនុប្រធាននាយដ្ឋានទំនាក់ទំនងរអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈ, លោក XIE XIAOJUN អធិការក្រុង WU XI នៃខេត្តជាំងស៊ូ និងបានអញ្ជើញទៅទស្សនកិច្ចទីកន្លែងនគរបាលចរាចរណ៍ផ្លូវគោគ, នគរបាលព្រហ្មទណ្ឌ, នគរបាលគ្រប់គ្រងជនបរទេស នៃទីក្រុង WU XI នៃខេត្តជាំងស៊ូ ផងដែរ៕