(ភ្នំពេញ)៖ ក្រោយពីចប់កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno ភ្លាម ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានប្រកាសតម្លៃលក់ចេញផលិតផលថ្មីរបស់ខ្លួនចាប់ពីថ្ងៃនោះមក នូវម៉ូឌែល OPPO Reno ធម្មតាមានតម្លៃត្រឹមតែ 529$ ដែលមានគុណសម្បត្តិដូចជា មានកាមេរ៉ាក្រោយភ្លោះទំហំ 48MP +5MP ថតរូបម៉ាកប់ស៊េរី ហើយ វាមាន ROM ទំហំ256GB និង RAM ទំហំ 6GB វាមានថាមពលថ្មទំហំ3765mAh វាមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost 2.0 និងមានកាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិត(ព្រុយត្រីឆ្លាម)ឡើងអេមផងដែរ។

គុណសម្បត្តិប៉ុណ្ណឹង តម្លៃប៉ុណ្ណេះ គឺស៊ីផុយតែម្តងសម្រាប់ Fan របស់ OPPO ហើយអ្នកដែលមិនទាន់បានប្រើអាចសាកល្បងបាន ដោយសារតែម៉ូឌែល នេះជាម៉ូឌែលទំនើបចុងក្រោយរបស់OPPO។ ស្របពេលជាមួយគ្នានោះដែរ អ្វីដែលធ្វើអ្នកប្រើប្រាស់ទូរស័ព្ទដៃរំជើបរំជួលខ្លាំងជាងគេគឺបច្ចេកវិទ្យា 60X Digital Zoom ដែលនៅក្នុងតួខ្លួនតួឯកដ៏ស្រស់សង្ហា OPPO Reno 10X Hybrid Zoom ដែលយើងគ្រប់គ្នាដឹងហើយថា វាជាបច្ចេកវិទ្យាថ្មី និងទំនើបចុងក្រោយបំផុត តម្រូវទៅតាមការប្រាថ្នាចង់បានរបស់អ្នកជំនាញថតរូប ដែលនិយមថតរូបតាមទូរស័ព្ទដៃប្រកបដោយភាពច្នៃប្រឌិត ឥតឈប់ឈរ នៅពេលនេះបច្ចេកវិទ្យា 60X Digital Zoom។

នៅលើកាមេរ៉ាខាងក្រោយរបស់ OPPO Reno 10X អាចធ្វើការ Zoom កាន់តែឆ្ងាយ និងកាន់តែច្បាស់ឡើងកប់ពពកតែម្តង ដែលមិនធ្វើឲ្យពួកគេខកចិត្តឡើយ ដែលវាមានលក្ខណៈពិសេសខុសពី OPPO Reno ធម្មតាដូចជា កាមេរ៉ាខាងក្រោយទំហំ 48MP (ជាកាមេរ៉ាមេ) +13MP ជា Len (កាមេរ៉ា ប្រភេទTelephoto)+8MP ជា Len (សម្រាប់ជំនួយលើការថតរូបជាលក្ខណៈ Ultra-Wide Angle) បន្ថែមទៀត។

មិនតែប៉ុណ្ណោះ OPPO Reno 10X Hybrid Zoom នេះអាចថតវីដេអូ 4K រហូតដល់ទៅ 60tps, វាមាន Audio 3D និង Audio Zoom ថែមទៀត ដែលវាជាចំនុចពិសេសរបស់ក្រុមអ្នកថតរូបជំនាញដាក់តាមខ្លួន គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ម៉ូឌែល នេះវាបានមកជាមួយនឹង ROM ទំហំ 256GB និង RAM ទំហំ 8GB និង ថាមពលថ្មទំហំ4065 mAh វាមានប្រព័ន្ធបន្សាបកម្តៅ ហើយវាមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន និងបច្ចេកវិទ្យាជំនួយល្បឿនដូចគ្នានឹងម៉ូឌែល OPPO Reno ធម្មតាដែរ ។

លោកអ្នកអាចចាប់ផ្តើមកុម្ម៉ង់(Pre-order) ទុកម៉ូឌែល OPPO Reno 10X Hybrid Zoom ដែលមានបច្ចេកវិទ្យា60X Digital Zoom ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៤ខែ មិថុនា ឆ្នាំ២០១៩នេះ ក្នុងតម្លៃ 899$ ដោយលោកអ្នកនឹងទទួលបានកញ្ចប់កាដូពិសេសដែលមានតម្លៃរហូតដល់ទៅ239$ ដូចជាទី១៖ ម៉ាស៊ីនបូមធូលី និងទី២៖ កាសក្តោបត្រចៀក Bluetooth 3.ស៊ីមស្មាត (លេខពិសេស) ដែលភ្ជាប់គម្រោងស្មាតធំហ្មងរយៈពេល24សប្តាហ៍ ពីក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា ថែមទៀតផង។

ព័ត៌មានលម្អិតសូមលោកអ្នកចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយៈ Link
https://www.facebook.com/​OPPOCAMBODIA/ (https://www.facebook.com/OPPOCAMBODIA/)