(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាព នៅវេលាម៉ោងជាង១១៖២៧នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយរោគាពាធ ក្នុងជន្មាយុ៦៧ឆ្នាំ។
ភរិយារបស់នាយឧត្តមសេនីយ៍ ដុម ហាក់ បានឲ្យដឹងថា សពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ កំពុងធ្វើបុណ្យនៅគេហដ្ឋាក្នុងបុរីអ័រគីដេ តាមបណ្ដោយផ្លូវ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។
គួរជម្រាបថា នេះជាដំណឹងមរណភាពជូនដល់ញាតិមិត្តជិតឆ្ងាយ និងថ្នាក់ដឹកនាំ ដើម្បីចូលរួមពិធីបុណ្យសពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់៕