(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard បន្តជំរុញការចូលរួមពីបុគ្គលិករបស់ខ្លួន និងផ្តល់ឱកាសដល់ពួកគេ ក្នុងការអភិវឌ្ឍ និងពង្រឹងជំនាញឌីជីថលនៅក្នុងស្ថាប័ន និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងមូល ដោយផ្អែកលើទស្សនវិស័យ របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការដឹកនាំកំណែទម្រង់ នៃប្រព័ន្ធឌីជីថលនៅកម្ពុជា។
ក្រុមហ៊ុន Cellcard បានចាប់ដៃគូ ជាមួយភ្នាក់ងារកំពូលពីរ នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរៀបចំសិក្ខាសាលា «Digital Bootcamp» ដើម្បីពង្រឹងវិស័យឌីជីថល ដែលជាចក្ខុវិស័យបច្ចុប្បន្ន របស់ក្រុមហ៊ុន។
កម្មវិធីនេះ មានរយៈ៣ពេលថ្ងៃ ត្រូវបានរំពឹងថា នឹងផ្តល់ការយល់ដឹងប្រសើរជាងមុន ជូនបុគ្គលិកអំពីសារៈសំខាន់នៃឌីជីថល កម្មវិធីសម្រាប់ជំនួញពាណិជ្ជកម្ម និងប្រតិបត្តិការណ៍ការ ស្វែងយល់ពីការរីចម្រើនផ្នែកបច្ចេកវិទ្យា និងសិក្សាពីទីផ្សារឌីជីថល ការបង្កើតមាតិកា និងទទួលយកបទពិសោធន៍បច្ចេកវិទ្យា VR/AR។
លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បានថ្លែងថា «ពួកយើងបច្ចុប្បន្នកំពុងផ្លាស់ប្តូរគំរូអាជីវកម្ម ដើម្បីឲ្យសាកសមជាមួយចក្ខុវិស័យឌីជីថលរបស់យើង ហើយពួកយើងកំពុងអភិវឌ្ឍយុទ្ធសាស្ត្រ អំពីការដាក់ចេញនូវផលិតផល និងសេវាយ៉ាងថ្មីស្រឡាងពី Cellcard នៅសម័យឌីជីថលនេះ»។
លោកថា «ក្រុមហ៊ុន Cellcard គឺជាអ្នកផ្តល់សេវា នៃការរស់នៅបែបឌីជីថល ហើយត្រូវបានចាត់ទុក ជាជើងឯកក្នុងការបង្កើតបេសកកម្ម ក្នុងការផ្តល់ចំណេះដឹង និងបទពិសោធន៍ដល់បុគ្គលិក សម្រាប់ការបង្កើតថ្មីរបស់យើង»។
លោកបន្ថែមថា «ពួកយើងបានអញ្ជើញដៃគូរបស់យើង លើវិស័យទីផ្សារឌីជីថល ការបង្កើតថ្មីលើបច្ចេកវិទ្យា និងការបង្កើតមាតិកា ដើម្បីចែករំលែកបទពិសោធន៍របស់ពួកយើង លើគម្រោងយុទ្ធនាការ ប្រតិបត្តិការ សូចនាករលើប្រតិបត្តិការ និងការវាស់វែង ការបង្កើតមាតិកាលើបច្ចេកវិទ្យា VR និងការផលិតបច្ចេកវិទ្យា VR»។
សូមជម្រាបថា សិក្ខាសាលាអំពី Digital Bootcamp បានប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅឯ The Factory Phnom Penh ហើយនឹងមានវត្តមានបុគ្គលិកជាង៦០នាក់ មកពីក្រុមហ៊ុនផ្សេងៗ នៅក្រោមផ្នែកICT Division របស់ រ៉ូយ៉ាល់គ្រុប៕