(ភ្នំពេញ)៖ លោកយាយ ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយជរាពាធ ក្នុងជន្មាយុ ៩៩ឆ្នាំ។ សពរបស់លោកយាយ ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តបទុមវត្តី។

គួរបញ្ចាក់ថា លោកយាយ​ ផ្លេក ភិរុណ មានជន្មាយុ៩៩ឆ្នាំ ជាអតីត​អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​ ក្នុងសម័យ​សង្គម​រាស្ត្រនិយម​ ចាប់ពី​ទសវត្ស​ទី​៦០​-៧០ និងជា​ប្រធាន​កាកបាទក្រហម​កម្ពុជា ក្នុងឆ្នាំ១៩៧៩។ លោកយាយ ក៏ធ្លាប់ជាអគ្គលេខាធិការរដ្ឋសភាផងដែរ៕