(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រកាសប្រមូលឱសថចំនួន៣មុខ ដែលបិទលនាបត្រក្លែងក្លាយ គ្មានលេខបញ្ជិការត្រឹមត្រូវមកកម្ទេចចោល ដើម្បីកុំឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពអ្នកប្រើប្រាស់។
ឱសថទាំងបីមុខនេះរួមមាន១៖ Cardipredsone 4 (Methy Prednisolone 4mg), ២៖ ROXINATE (Roxithromycine 150mg) និង MOOV 7.5 ( Meloxicam B.P 7.5mg)។
ការប្រកាសបែបនេះ បានធ្វើឡើងស្របពេលដែលក្រសួងសុខាភិបាល បានស្រាវជ្រាវ និងពិនិត្យឃើញមានក្រមហ៊ុនចំនួន២ គឺ VIMEDIMEX-KH Phamaceutical Co.,LTD និងHealth Ltd គ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល ហើយកំពុងចែកចាយឱសថចំនួន៣ដោយខុសច្បាប់ ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួងនឹងមានវិធានការតឹងរឹង តាមផ្លូវច្បាប់ចំពោះជនខិលខូច សេវាសុខាភិបាលឯកជន និងគ្រឹះស្ថានលក់ឱសថទាំងអស់ ដែលនៅតែបន្ដការចែកចាយ ការទិញ និងការតាំងលក់ឱសថខុសច្បាប់ទាំងអស់៕
ព័ត៌មានលម្អិត មានក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖